Wednesday, July 5, 2017

Khmer K

ការប្រមូលផល
រយៈពេលនៃការប្រមូលផលគឺអាស្រ័យទៅលើពូជរបស់វា។  ការប្រមូលផលដំណាំស្ពៃបាក់ចយគឺធ្វើឡើងអាស្រ័យទៅតាមតំរូវការរបស់ទីផ្សារ និងប្រភេទពូជ។  ដោយសារប្រទេសកម្ពុជាការប្រើប្រាស់ផលិតផលស្ពៃមាន ច្រើនសណ្ឋានដូចនេះ ការប្រមូលផលរបស់កសិករក៍ធ្វើទៅតាមលក្ខណៈ​​នៃការប្រើបាស់ដែរ។ ប៉ុន្តែជាទូទៅរយៈ ពេលនៃការប្រមូលផលច្រើនធ្វើឡើងក្រោយពេលដាំដូចជា 
-        ពូជស្រាលរយៈពេលប្រមូលផល២៥-៣០ ថ្ងៃ ក្រោយពេលសាប
-        ពូជកណ្តាលរយៈពេលប្រមូលផល៣០-៤០ ថ្ងៃ ក្រោយពេលសាប
-        ពូជធ្ងន់រយៈពេលប្រមូលផល៤៥ ថ្ងៃ ក្រោយពេលសាប។

នៅក្នុងប្រទេសកម្ពុជាប្រជាកសិករនិយមដាំពូជពីរ គឺពូជស្រាល និងពូជកណ្តាលដោយសារពូជនេះសម ស្របជាមួយទីផ្សារ។  ការប្រមូលផលគឺគេធ្វើឡើងដោយកាត់យកត្រឹមតែគល់​​ក្បែរដីកាត់យកតែស្លឹកល្អៗ  ចំនួន ៦-៨ ស្លឹកតែប៉ុណ្ណោះ  បន្ទាប់មកធ្វើការវេចខ្ចប់ជាបន្ទាន់ ដើម្បី​​ការពារភាពស្រពោន។

No comments:

Post a Comment