Wednesday, July 5, 2017

Khmer D

. ជម្ងឺបង្កដោយផ្សិត(ជំងឺលឿងស្ងួត Downy Mildew)
ជំងឺនេះបង្កឡើងដោយមេរោគផ្សិតឈ្មោះ Peronospora Parasitica ជំងឺផ្សិតប្រភេទនេះជាប៉ារ៉ាស៊ីត។ ហើយវាផលិតចេញជាមែកធាងជាច្រើនតាមរយៈការពិនិត្យទំរង់ជាគ្រាប់មូលៗ ដែលហៅ​​ថា Sprangium ដោយ
គ្រាប់មូលៗ ទាំងអស់នោះដុះចេញពីទងតែមួយហៅថា Sprangiophore
ការកកើត : ភាគច្រើនកើតលើប្រភេទដំណាំអំបូរស្ពៃស្ទើរតែទាំងអស់ជាពិសេសកើតលើកូនស្ពៃ និងស្ពៃ ដែលកំពុងលូតលាស់ វាត្រូវបានគេធ្វើការសិក្សាយ៉ាងច្បាស់លាស់ ជាពិសេសនៅក្នុងទ្វីបអាស៊ីដែលផលប៉ះពាល់ មានគ្រប់វគ្គ។ ជាដំបូងលេចចេញសញ្ញាពណ៌លឿងដុំៗ ក្រោយមកចេញសញ្ញាពកកន្ទួល ហើយរីករាលដាលទៅ ជាពណ៌លឿង ពេលនោះនៅពីក្រោយស្លឹកលេចចេញនូវកញ្ចុំផ្សិតរមួលៗ ពណ៌សប្រផេះ ហើយធ្វើឲ្យស្ពៃបញ្ឈប់ការ  លូតលាស់។
លក្ខខ័ណ្ឌកកើត : វាចូលចិត្តកើតនៅសីតុណ្ហភាពចុះទាបនៅពេលយប់ ដោយសីតុណ្ហភាពចាប់ពី១០-១៥ អ.ស វាចាប់ផ្តើមកកើត។ បន្តាប់ពីកកើតេហើយកាលណាសីតុណ្ហភាពចាប់ផ្តើម​​កើន​​ឡើងដល់២៤ អ.ស នៅពេល​​យប់វាចាប់ផ្តើមវិវត្តលឿន។
វិធានការការពារ និង កំចាត់ 
-        ជ្រើសរើសយកពូជដែលធន់ទ្រាំទៅនឹងជំងឺ
-        មុននិងយកគ្រាប់ទៅដាំតូវយកគ្រាប់ទៅលាយជាមួយថ្នាំផ្សិតសិន
-        មិនត្រូវឲ្យមានទឹកដកនៅលើថ្នាលទេ។

No comments:

Post a Comment