Wednesday, July 5, 2017

Khmer H

ចៃបន្លែ ឬ ចៃបៃតង (Green Peach Aphid )
-        លំដាប់ Homoptera
-        គ្រួសារ Aphididae
-        ឈ្មោះវិទ្យាសាស្ត្រ Brevicoryne brassicae L
លក្ខណៈទួទៅ  មេចៃមានពណ៌លឿងខ្ចី ហើយក្បាលរបស់វាមានពណ៌ក្រម៉ៅមានឆ្នូតបង្កង់ៗលើខ្លួន ហើយ មានស្លាបប្រវែង១.-.៦ មីលីម៉ែត្រ ហើយជើងម្ខាង៣ វាធ្វើសកម្មភាពវារ ឬ ផ្លាស់ទីដោយចលនាយឺតៗ ការរស់នៅមានលក្ខណៈប្រមូលផ្តុំជាច្រើនកើតនៅរដូវត្រជាក់ស្ងួតព្រមទាំងមានកំដៅជាមធ្យមដោយមេចៃពងដាលើស្លឹកស្ពៃបន្ទាប់ពីញាស់វាចាប់ផ្តើមធ្វើការបំផ្លាញ។លក្ខណៈបំផ្លាញ ទាំងកូនចៃ និងមេចៃ ធ្វើការរោមជញ្ជក់ស្លឹកស្ពៃ ស្រូបយករុក្ខរសមកចិញ្ចឹមជីវិត ដែលធ្វើឲ្យស្ពៃរួញបណ្តាលឲ្យកើតជំងឺ វីរ៉ុសម៉្យាងហៅថា Turnip Virus
វិធានការការពារ និង កំចាត់ 
-ធ្វើការតាមដានវត្តមានរបស់ចៃជាប្រចាំ  ជាពិសេសមាទំនាក់ទំនងជាមួយ  និងស្រមោចកាណាមាន ស្រមោច មានចៃ ស្រមោចរោមស៊ីទឹកដម កាកសំណលរបស់ចៃ។  ដូចនេះត្រូវសំអាត​​ស្មៅក្នុង ចំការឲ្យបានស្អាត។

-វិធានការគីមី យកថ្នាំប្រភេទជ្រាបចូល Systemic មកលាយទឹកបាញ់ ដូចជាប្រភេទ Deazenon, Dielhovus មកលាយជាមួយម្សៅ Carvimate រយៈពេល៥-៧ ថ្ងៃម្តងក្រោយពេលពិនិត្យឃើញមានវត្តមានភ្លាមៗ។ 

No comments:

Post a Comment